ទទួលបានបទពិសោធន៍ពិសេស ពិភពលោកទូលំទូលាយ

បើកចំហសម្រាប់ទទួលយកបទពិសោធន៍ថ្មីៗ ជាមួយការទេសចរណ៍ក្នុងប្រទេសនិងក្រៅប្រទេស លក្ខណៈ Luxury ព្រមជាមួយពិធីជប់លៀងដែលនឹងនាំអ្នកជោគជ័យទាំងអស់គ្នាមកកន្លែងតែមួយ ត្រៀមខ្លួនហើយឬនៅក្នុងការបើកទ្វារពិភពលោកថ្មីជាមួយអេហ្វ័រអេស...

មើលការធ្វើដំណើរទាំងអស់។

ថែរក្សាលោកអ្នកនៅគ្រប់ផ្នែកទាំងអស់

ព្រោះយើងជឿថាសុខភាពល្អគឺជាមូលដ្ឋានគ្រឹះនៃជីវិត ហេតុដូច្នេះទើបយើងជ្រើសរើសវត្ថុធាតុដើមដ៏ល្អបំផុតពី ទូទាំងពិភពលោក ដោយឆ្លងកាត់ការស្រាវជ្រាវនិងអភិវឌ្ឍន៍យ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូននូវផលិតផលដល់លោកអ្នកនិងមនុស្សជាទីស្រលាញ់

មើលផលិតផល

វិស័យកសិកម្ម

ដើម្បីទិន្នផលក្នុងវិស័យកសិកម្មដែលត្រូវកើនឡើងច្រើនជាងមុន ដូច្នេះហើយយើងតាំងចិត្តអភិវឌ្ឍន៍ផលិតផលហ្វ័រទ្រី យីហោនេះដើម្បីប្រជាកសិករ

ថែរក្សាស្បែក

កុំបណ្តោយឲ្យពេលវេលា ឆក់យកភាពយុវវ័យរបស់អ្នកទៅបាត់ ផ្តល់អ្វីដែលល្អបំផុតឲ្យដល់ស្បែកលោកអ្នកដោយផលិតផល ថាមមេសវ៉ាវ

សុខភាព

រាងកាយដែលរឹងមាំ ជាកត្តាមូលដ្ឋានដែលនឹងបង្កើតឲ្យមានគុណភាពជីវិតយ៉ាងល្អ ថែរក្សារាងកាយលោកអ្នកដោយ អូវ៉ូ

គ្រួសារ

ថែរក្សាគ្រប់ទីកន្លែងក្នុងគេហដ្ឋានជាទីស្រលាញ់របស់លោកអ្នកឲ្យស្អាតបាត មានសុវត្ថិភាព ដោយផលិតផល ហេភីហូម

គ្មានអ្នកណាយល់ពីខ្លួនអ្នក ស្មើនឹងខ្លួនយើងនោះទេ

Niti Sawangsap

A4S Founder & CEO

“ការជ្រើសរើសធ្វើការ ក៏ប្រៀបដូចទៅនឹងការកសាងផ្ទះដូច្នោះដែរ”

ផ្ទះដែលរឹងមាំកើតចេញពីគ្រឹះដែលល្អ អង្គការដែលអាចទទួលបានជោគជ័យយ៉ាងអស្ចារ្យទៅបានចាំបាច់ត្រូវមាននាយកគ្រប់គ្រងដែលពោរពេញទៅដោយបទពិសោធន៍ ចក្ខុវិស័យ និងលទ្ធផលមកធានា ដែលអាចធ្វើឲ្យ អេហ្វ័រអេស ឈរក្នុងតំណែងដែលមានប្រៀបជាងអ្នកដទៃ ។

Niti Sawangsap និស្សិតបរិញ្ញាបត្រ សាខាវិស្វកម្មប្រេង ជុឡាឡុងកន ។ នៅពេលលោកគិតឃើញថា “វាច្បាស់ណាស់”ទោះបីជាការងារស្ថិតស្ថេរល្អក៏ដោយក៏មិនបានធានាដល់សុភមង្គលក្នុងជីវិតឡើយ លោកក៏បានសម្រេចចិត្តដកខ្លួនចេញពីការងារប្រចាំថ្ងៃគាត់ចូលប្រឡូកក្នុងវិស័យធរុកិច្ចបណ្តាញ វាដូចជាការបើកទ្វាចូលទៅកាន់ពិភពលោកមួយ

លោក និទិ ស្វាងស័ព្ទ ទទួលបានជោគជ័យក្នុងរង្វង់ធុរកិច្ចទីផ្សារបណ្តាញសកល ដោយទទួលបាន “លំដាប់លេខ 1” នៃធុរកិច្ចទីផ្សារបណ្តាញយក្ស មកពីសហរដ្ឋអាមេរិច ដែលមានសាខាជាង 50 ប្រទេសទូទាំងពិភពលោក និងមានសមាជិកជាងមួយសែននាក់ ហើយគាត់បានជួយជម្រុញឲ្យអ្នករួមដំណើររាប់រយនាក់ ឲ្យក្លាយទៅជាអ្នកធុរកិច្ចបណ្តាញដែលមានចំណូលរាប់សែននិងរាប់លាន រហូតបានក្លាយជា ជនជាតិថៃម្នាក់គត់ដែលបានទទួលការកោតសរសើរពីទេពកោសល្យនៅលើ វេទិកាពិភពលោក ។

លើសពីនេះ គាត់ក៏ជាអ្នកធុរកិច្ចដ៏មានសក្តានុពល ដែលបានកាន់កាប់តំណែងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនឈានមុខចំនួន 3 ក្នុងប្រទេសថៃ បូករួមទាំងការជោគជ័យក្នុងនាមជាម្ចាស់ផ្តាច់មុខនៃធុរកិច្ចទីផ្សារបណ្តាញលេខមួយពីអាមេរិចដែលបានមកបណ្តាក់ទុកក្នុងប្រទេសថៃ ។

ជាមួយនឹងការរួមបញ្ចូលគ្នានៃពេលវេលា និងភាពជោគជ័យ លោក និទិ ស្វាងស័ព្ទ បានចាប់ផ្តើមមាគ៌ាថ្មីមួយដោយការបង្កើតក្រុមហ៊ុន អេហ្វ័រអេស ខេន ខូផូរេសិន ចំកាត់ ដែលបានចំណាយញើសឈាមកម្លាំងរួមជាមួយថ្នាក់ដឹកនាំនៃអ្នកធុរកិច្ច អេហ្វ័រអេស ជាង 100នាក់ ក្នុងការដឹកនាំធុរកិច្ចឲ្យដំណើរការទៅមុខ សម្រេចគោលដៅ សម្រេចជោគជ័យជាមួយគ្នា ។