Mr. Phraisak Jiraradpitak
Mrs. Wannaporn Jiraradpitak

Senior Vice President

ផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ

កាលដែលដើមឈើនឹងលូតកម្ពស់ដល់មេឃ ដំបូងវាក៏ត្រូវដុះចេញជាកូនពន្លកពីដីជាមុន

រឿងរ៉ាវអំពីភាពជោគជ័យ

លោកស្រី វណ្ណៈផន ជិរ៉ារ៉ាត់ភិថាក់ (មីស៊ុក) គឺជាកូនស្រីពៅក្នុងគ្រួសារធំមួយ មានបងប្អូនបង្កើត8នាក់ ស្ថានភាពគ្រួសារមិនមានលុយច្រើនទេ ក្នុងការបញ្ជូនកូនឲ្យទៅចូលរៀនបានគ្រប់គ្នា ទើបធ្វើ​ឱ្យ​បង​ៗរបស់លោកស្រី មីស៊ុក ត្រូវលះបង់​ចោល​ការសិក្សា ដើម្បីផ្គត់ផ្គង់លោកស្រី មីស៊ុក ឲ្យបានទៅរៀន។ ក្រោយពីចប់ម៉ោងសិក្សា លោកស្រី មីស៊ុក បានរកប្រាក់ចំណូលពិសេសដើម្បីជួយរំលែកបន្ទុកក្រុមគ្រួសារ ដោយ​បើក​តូប​លក់​សម្លៀក​បំពាក់តាមផ្លូវ តូបលក់កាដូរតាមស្ពានអាកាស ។ ភាពតស៊ូខ្នះខ្នែងធ្វើឲ្យលោកស្រី មីស៊ុក បានរៀនចប់ថ្នាក់បរិញ្ញាបត្រ និងបានចូលបម្រើការងារពេញម៉ោងរហូតបាន 5 ឆ្នាំ ដោយគោលបំណងតែមួយ គឺតបស្នងគុណបុណ្យនិងភាពលះបង់ដែលក្រុមគ្រួសារផ្តល់មកលើខ្លួន ។ មិនថារយៈពេលកន្លងទៅដែលយើងព្យាយាមច្រើនកម្រិតណា ក៏នៅតែមិនអាចជួយដល់ក្រុមគ្រួសារឲ្យបានល្អតាមដែលយើងចង់បាន ហើយក៏លោកស្រី មីស៊ុក សម្រេចចិត្តលាឈប់ពីការងារធម្មតា ដើម្បីក្លាយជាភ្នាក់ងារលក់ធានារ៉ាប់រងពេញម៉ោងបានរយៈពេល 8 ឆ្នាំ ក៏ក្លាយទៅជាអ្នកគ្រប់គ្រងប្រចាំតំបន់ក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ។

លោក ផ្រៃសាក់ ជីរ៉ារ៉ាត់ភិថាក់ (សាក់) លោក សាក់ បានកាន់កាប់អាជីវកម្មលក់ដុំបន្តពីគ្រួសារមកគ្រប់គ្រងដោយខ្លួនឯង ក្នុង​កំឡុង​ពេលអន្តរកាល មាននាយទុន​ធំៗចូលមក​​ ហាង​លក់​ទំនិញ​ល្បីៗ​ចាប់​ផ្ដើម​បើក​អាជីវកម្ម​នៅ​តំបន់​ក្បែរ​នោះ ធ្វើឲ្យការរកស៊ីធ្លាប់ដំណើរការល្អធ្លាក់ចំណូលម្តងម្កាល ចំណូលដែលបានពីអាជីវកម្មធ្លាក់ចុះជាលំដាប់ ទោះបីចង់ពង្រីកធុរកិច្ចដើម្បីប្រកួតប្រជែងជាមួយនាយទុនធំកម្រិតណា ប៉ុន្តែ​ឃើញ​ថា​អ្វី​ដែល​កំពុង​ធ្វើដូចជាការប្រយុទ្ធ​ជាមួយអ្នកប្រដាល់គីឡូ​ខុសគ្នា ទើបលោក សាក់ ស្វែងរក​ការងារ​បម្រុង​ដើម្បី​ធានា​ស្ថិរភាព​សម្រាប់​ខ្លួន​និង​គ្រួសារ ហើយ​ចាប់​ផ្ដើម​មាន​ឱកាស​ស្គាល់​ធុរកិច្ចទីផ្សារបណ្ដាញ​ ដោយ​ការចូល​មករៀនសូត្រ បង្កើតការយល់ដឹង និងបង្កើនជំនាញសម្រាប់ខ្លួនឯង ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍អ្នកធុរកិច្ច ព្រោះលោក សាក់ ជឿថា កាលដែលសម្រេចជោគជ័យ ត្រូវតែមានការតាំងចិត្ត មិនបោះបង់ និងត្រូវរៀនគ្រប់ពេលវេលា ដើម្បីពង្រីកចំណេះដឹងនិងអភិវឌ្ឍសក្តានុពលរបស់ខ្លួន ។

ចំណុចផ្លាស់ប្តូរដែលកើតឡើងពីអ្នកផ្តល់ឱកាសលោកទាំងពីបានជួបជាមួយសិស្សច្បងដែលកំពុងធ្វើធុរកិច្ចទីផ្សារបណ្តាញជាមួយគ្នាជាច្រើនឆ្នាំ បានអញ្ជើញឲ្យជួបអ្នកផ្តល់ឱកាស បន្ទាប់ពីជជែកគ្នា ទ្វារដំបូងបានបើកដោយមានសំណួរពីអ្នកផ្តល់ឱកាសថា “តើប្រសើរជាងឬ​ទេ បើយើងមានឧបករណ៍ដែលប្រើរយៈពេលត្រឹមតែ 2-3 ឆ្នាំ ដើម្បីបង្កើតគោលដៅនិងក្តីស្រមៃរបស់យើងឲ្យក្លាយជាការពិត ឧបករណ៍ដែលអាចបង្កើត ការបំផុសគំនិតសម្រាប់ខ្លួនឯងបាន”​ ប្រយោគនេះបានធ្វើឱ្យពួកគាត់ទាំងពីរសម្រេចចិត្តចូលមកសម្រេចបាននូវគោលដៅជីវិតជាមួយ អេហ្វ័រអេស ពួកគាត់​មិន​ចំណាយ​ពេល​យូរ​​ដើម្បី​សិក្សា​និង​អនុវត្តតាម​ឧបករណ៍​ដែល​ដូច​ជា​កំណប់ទ្រព្យ ដោយបន្ត​ស្រោច​ទឹក ​ភ្ជួរ​ដី បង្កើន​ចំណេះដឹង ដើម្បីកសាងទីផ្សារបណ្តាញបែបធម្មជាតិ ។

ក្នុងរយៈពេលត្រឹមតែ 6 ខែ លោកទាំងពីរបានប្រមូលផ្តុំមនុស្សដែលចង់សម្រេចបាននូវភាពជោគជ័យដូចគ្នា នៅក្នុងខេត្តចំនួន 14 នៅភាគខាងត្បូង អាចរកប្រាក់ចំណូលបានរាប់សែនបាតសម្រាប់ខ្លួនអ្នកជារៀងរាល់ខែ ។ នៅពេលឈានចូល​ឆ្នាំ​ទី 2 ​ជាមួយ អេហ្វ័រអេស លោក ផ្រៃសាក់ បាន​សម្រេច​ចិត្តបញ្ឈប់​អាជីវកម្ម​លក់​ដុំ​ ដោយសារតែគាត់យល់ឃើញថាប្រាក់ចំណូលពីទីផ្សារបណ្តាញ វាល្អជាងការរកស៊ី 10 ដង ដូច្នេះគាត់ក៏បានលះបង់ខ្លួនឯងទាំងស្រុងលើការងារទីផ្សារបណ្តាញ។

កន្លងផុតទៅ 1 ឆ្នាំជាង លោកទាំងពីរនាក់ប្រើប្រព័ន្ធបង្កើតចំណូលបាន 7 ខ្ទង់ ក្នុងខែនីមួយៗ ចំណែកលោកស្រី មីស៊ុក បានតប​ស្នង​សង​គុណ​ឪពុក​ម្ដាយ និង​បងៗដែលបានលះបង់មកលើខ្លួន ដោយលោកស្រីផ្តល់ឲ្យអ្នកទាំងអស់គ្នាមានជីវិតរស់កាន់តែប្រសើរឡើង ។ លោកស្រី មីស៊ុក ក៏មិនភ្លេចក្នុងការផ្តល់អាជីពដល់អ្នកជុំវិញខ្លួន ហើយអ្វីដែលជាមោទនភាពបំផុតរបស់លោកទាំងពីរនោះ គឺ "ថ្ងៃនេះយើងអាចបញ្ជូនកូនទៅសិក្សានៅ សាធីត អ៊ីនទ័រ ដែលជាការផ្តល់គុណភាពផ្នែកសិក្សាល្អដល់មនុស្សជាទីស្រលាញ់"។

ចំពោះ​ជីវិតរបស់លោកទាំង​ពីរ សព្វ​ថ្ងៃបានធ្វើដំណើរកម្សាន្តទៅបរទេសជាញឹកញាប់ជារៀងរាល់ឆ្នាំ ទិញរថយន្តអឺរ៉ុបតាមក្តីសុបិនរបស់លោក សាក់ ដោយប្រាក់សុទ្ធ បានថែរក្សាមនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ បងប្អូន និងកូនៗដែលកំពុងសិក្សានៅសាលាល្អៗ រួមជាមួយនឹងការពង្រីកប្រាក់ចំណូលពីធុរកិច្ចទីផ្សារបណ្តាញ ដោយការទិញលក់ដី និងអចលនទ្រព្យ ។ ពេល​នេះលោកទាំងពីរបាន​រៀប​ចំ​ដីចំនួន 30 ​រ៉ៃ ដើម្បីបន្តរៀនធ្វើចម្ការកសិកម្មសរីរាង្គជាមួយគ្រួសារនៅពេលចូលនិវត្តន៍ផងដែរ ។

លោកស្រី មីស៊ុក បានពោលចុងក្រោយថា "ប្រសិនបើអ្នកជាមនុស្សដែលមានក្តីសុបិន ចង់សម្រេចបានជោគជ័យ ចង់មានជីវិតរស់កាន់តែប្រសើរ ចង់មើលថែមនុស្សជាទីស្រលាញ់ កុំ​បដិសេធ​ឱកាស ណាចាស"។

បណ្តុំរូបភាពនៃរឿងរ៉ាវជីវិតរបស់ អ្នកធុរកិច្ច អេហ្វ័រអេស

មាគ៌ាជោគជ័យរបស់អ្នកធុរកិច្ច អេហ្វ័រអេស

ខែមករា 2021

Senior Vice President

ខែកញ្ញា 2020

Vice President

ខែកញ្ញា 2017

Assistant Vice President

ខែកញ្ញា 2017

Senior Director

ខែសីហា 2017

Director

ខែសីហា 2017

Manager

ខែសីហា 2017

Supervisor

ខែសីហា 2017

Start a Business A4S