ROUMPOL BOONYANG

Assistant Vice President

ផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ

មនុស្សដែលមានសមត្ថភាព បើគ្មានឱកាសទេ នោះសមត្ថភាពគ្មានន័យ

រឿងរ៉ាវអំពីភាពជោគជ័យ

លោក រួមភុន ប៊ុនយ៉ាំង​(ចន) ខ្ញុំជាមនុស្សដែលកើតក្នុងគ្រួសារកំរិតមធ្យម តាំងពីក្មេងរហូតដល់ធំទាំងអស់គ្នាក្នុងគ្រួសារមើលថែខ្ញុំបានយ៉ាងល្អ ហៅបានថាមិនធ្លាប់ពិបាក ខ្ញុំមានសំណាងណាស់ដែលបានកើតមកជាកូនរបស់ឪពុក និងម្តាយរបស់ខ្ញុំ។ ពួកគេទាំងពីរជាមនុស្សឧស្សាហ៍ព្យាយាមណាស់ តាំង​ពី​ក្មេង​មក ខ្ញុំ​តែង​ឃើញ​ថា​អ្នក​ទាំង​ពីរ​មិន​ដែល​ឈប់​ធ្វើ​ការ​ទេ ពួកគេទាំងពីរបាននិយាយមកកាន់ខ្ញុំគ្រប់ពេលថា ការឧស្សាហ៍ព្យាយាមនឹងធ្វើឱ្យមនុស្សជោគជ័យក្នុងជីវិត។

ខ្ញុំ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិជ្ជាជីវៈ​ពី​មហាវិទ្យាល័យ​បច្ចេកទេស​ហាតយ៉ៃ ហើយ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ រ៉ាតឆាក់ផាត់ចាន់កាក់សេម ទីក្រុងបាងកក រហូតដល់បញ្ចប់ការសិក្សា មហាវិទ្យាល័យកសិកម្ម មុខជំនាញវិទ្យាសាស្ត្ររុក្ខជាតិ ពេលបញ្ចប់ការសិក្សា ខ្ញុំបានក្លាយជាគ្រូបង្រៀន នេះជាអាជីពដែលខ្ញុំស្រលាញ់ និងស្រមៃចង់មាន។ ក្នុងអំឡុងពេលនៃការរស់នៅជាគ្រូបង្រៀន ការបង្រៀននៅតាមប្រទេស និងទីក្រុងផ្សេងៗ អ្វីៗមានការចំណាយ និងទាមទារប្រាក់។

រាល់ខែ ប្រាក់ខែមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការចាយវាយនោះទេ តែងតែទូរស័ព្ទ​ទៅ​សុំ​លុយ​ពី​ឪពុក​ម្តាយ​រហូត រហូតធ្វើការបាន6ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​អង្គុយ​គិត​ខ្លួន​ឯង ប្រសិនបើខ្ញុំនៅតែធ្វើការតែមួយ ហើយមានប្រភពចំណូលតែមួយគត់បែបនេះ តើពេលណាទើបជីវិតអាចមានបានដូចអ្នកដទៃទៅ? ហើយសំខាន់បំផុត ចាប់ផ្តើមខ្មាស់ខ្លួនឯងនៅកន្លែងធ្វើការ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ទូរស័ព្ទ​ទៅ​ឪពុក​ម្តាយ​ដើម្បី​សុំ​លុយ​ប្រើ​រាល់​ខែ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​បោះបង់​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំពិតជាស្រឡាញ់ និងរីករាយក្នុងការបង្រៀនក្មេងៗ ប៉ុន្តែខ្ញុំត្រូវសម្រេចចិត្តដើរចេញ ព្រោះ​ប្រាក់​ចំណូល​មិន​គ្រប់​គ្រាន់​សម្រាប់​ហូប​រាល់​ខែ បូកនឹងគោលដៅដែលខ្ញុំមាន ខ្ញុំចង់មានប្រាក់ចំណូលច្រើនជាងនេះ។​ ដូច្នេះ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ពិគ្រោះ​យោបល់​នៅ​ផ្ទះ ហើយឪពុកម្តាយរបស់ខ្ញុំគោរពការសម្រេចចិត្តរបស់ខ្ញុំ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ដាក់​ស្រោម​សំបុត្រ​លាលែង​ពី​តំណែង​ទៅ​នាយក​សាលា ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ​ដើម្បី​បើក​អាជីវកម្ម​ហាង​លក់​សត្វ​-កសិកម្ម។ នៅ​ខេត្ត​ផាត់​ថា​លួង ជា​ស្រុក​កំណើត​របស់​ខ្ញុំ ជាមួយនឹងការវិនិយោគជិត 5 លានបាតដែលឪពុកម្តាយបានវិនិយោគ ប៉ុន្តែ​តាម​បទពិសោធន៍ យើង​មិន​ធ្លាប់​ធ្វើ​អាជីវកម្ម​ពី​មុន​មក​ បង្កបញ្ហាជាមួយការគ្រប់គ្រងលុយនៅក្នុងហាង ទីផ្សារផ្សេងៗគ្នា រហូតដល់ចូលឆ្នាំទី 3 ហាងចាប់ផ្តើមបរាជ័យ។

ក៏បានពិភាក្សាគ្នាប្តូរបទពិសោធន៍ ហើយប្រាប់ពីប្រភេទអាជីវកម្មដែលគាត់កំពុងធ្វើ ពេលខ្ញុំអង្គុយស្តាប់ ពេលឮពាក្យថាបណ្តាញ អ្នកត្រូវតែមានផលិតផល អ្នកត្រូវលក់របស់របរ អ្នកត្រូវអង្គុយរៀន ប្រយោគដំបូងដែលខ្ញុំនិយាយទៅកាន់មិត្តម្នាក់នេះនិយាយភ្លាមថា ក្រោយ​មក​បើ​មក​ហាង​ខ្ញុំ​ម្តង​ទៀត មិន​បាច់​អញ្ជើញ​ខ្ញុំ​ទៀត​ទេ ខ្ញុំ​មិន​ចូល​ចិត្ត​អាជីព​បែប​នេះ​ទេ។

 

  ថ្ងៃមួយ មានពេលមួយដែលជំនួញរបស់ខ្ញុំពិតជាធ្លាក់ចុះ ទៅមិនរួចពិតមែន ខ្ញុំដល់ថ្នាក់ទូរស័ព្ទទៅសុំឱកាសស្តាប់ធុរកិច្ចនេះម្តងទៀតពីមិត្តប្អូនជំនាន់ បន្ទាប់​មក ខ្ញុំ​មាន​ឱកាស​ចូល​រួម​វគ្គបណ្តុះបណ្តាលរៀបចំដោយ

ក្រុមហ៊ុនអេហ្វ័រអេស គំនិតដំបូងដែលខ្ញុំគិត ហើយនិយាយទៅកាន់ខ្លួនឯងថា៖ បរិយាកាសបែបនេះ ការងារបែបនេះ គឺជាការងារដែលខ្ញុំចូលចិត្ត និងស្វែងរកពេញមួយជីវិតរបស់ខ្ញុំបន្ទាប់ពីចាកចេញពីវគ្គបណ្តុះបណ្តាល ខ្ញុំបានសម្រេចចិត្តសេងរបស់ដែលមានក្នុងហាងរបស់ខ្ញុំទាំងអស់​ ហើយបិទហាងចោល។ ខ្ញុំ​ផ្តោត​ចិត្ត​រៀន​សូត្រ និង​ចុះតាមភូមិ​ជាមួយ​លោក​ប៊ឺត​គ្រប់​ទីកន្លែង។ពេញមួយឆ្នាំជាមួយការរៀនសូត្រម្នាក់ឯង ព្រោះពេលនោះខ្ញុំគ្មានកូនក្រុមសូម្បីតែម្នាក់ តែក្នុងចិត្តខ្ញុំតែងតែគិត ថ្ងៃណាមួយយើងល្អប្រសើរ និងមានសក្តានុពលគ្រប់គ្រាន់ យើងប្រាកដជានឹងជួបមនុស្សដែលពិតប្រាកដដូចយើងជាមិនខាន។

កន្លងមកចូលឆ្នាំទី2 ខ្ញុំអភិវឌ្ឍន៍ខ្លួនជាអ្នកបង្រៀនការងារដោយខ្លួនឯង ហើយចាប់ផ្តើមមានសមាជិកពិតប្រាកដែលសម្រេចចិត្តចង់ផ្លាស់ប្តូរជីវិតរបស់ពួកគេ ហើយចង់ជោគជ័យ ពួកគេបន្តតាមដាន និងចូលរួមធុរកិច្ចជាមួយគ្នា រហូតដល់ខ្ញុំចាប់ផ្តើមឃើញលទ្ធផលជាក់ស្តែង ដោយសារតែធុរកិច្ចបណ្តាញ ធ្វើឲ្យខ្ញុំចេញឆ្លងផុតពីវដ្តជីវិតនៃការងារប្រចាំថ្ងៃមានចំណូលបន្ថែម និងអាចផ្លាស់ប្តូរពីរថយន្តចាស់ យក​រថយន្ត​ថ្មីបានមួយគ្រឿងដោយទិញជាមួយប្រាក់សុទ្ធ ផ្ទះដែលខ្ញុំមានក្តីស្រមៃចង់សាងសង់ផ្ទះបែប Resort នោះខ្ញុំអាចធ្វើបាន ហើយខ្ញុំមានឱកាសផ្តល់លុយដំបូងក្នុងជីវិតដល់គាត់ទាំងពីរនាក់ម្នាក់ៗ 10 ម៉ឺនបាត ហើយឲ្យគាត់មកទៀងទាត់រៀងរាល់ខែ សព្វថ្ងៃ​នេះ​ឪពុក​ម្ដាយ​ខ្ញុំ មានសំណាងដែរដែលមានខ្ញុំជាកូនរបស់ពួកគេ។

ថ្ងៃនេះខ្ញុំបានមកជួបអ្នកធុរកិច្ច អេហ្វ័រអេស ខ្ញុំ​សូម​អរគុណ​អ្នក​ដែល​បើក​ឱកាស​នាំធុរកិច្ចល្អ​នេះ គឺ​លោក ប៊ឺតពីយ៉ាក់វុត ថាណាផាន់ប្រាក់សឺត​  Upline និង​ជា​គ្រូ​ដំបូង​ដែល​បាន​បង្រៀន​តាំង​ពី​ចាប់ផ្តើម​ចូលមកកាន់ធុរកិច្ច រួមទាំង Upline ដទៃទៀតដែលចាំមើលថែខ្ញុំជារៀងរហូតមក និងលោកប្រធានក្រុមហ៊ុន គឺលោក និទិ ស្វាងស័ព្ទ ដែលបានបង្កើតក្រុមហ៊ុន អេហ្វ័រអេស និងផលិតផលល្អៗបែបនេះ ដើម្បីអោយយើងមានសុខភាពល្អ រួមជាមួយនឹងជីវិតដែលអាចឆ្ពោះទៅតាមរបៀបរស់នៅដែលយើងចង់បាន។

អេហ្វ័រអេស អាចពិសោធន៍ឲ្យឃើញថាយើងមានផលិតផលបច្ចេកវិទ្យាទំនើបផ្នែកកសិកម្មសរីរាង្គលំដាប់ពិភពលោក ដែលអាចពង្រីកធុរកិច្ចបានពេសពេញពិភពលោកបានពិតប្រាកដ រួមទាំងផលិតផលបច្ចេកវិទ្យាក្រុមផ្សេងៗជាច្រើនទៀត ដែលថ្ងៃនេះខ្ញុំបានពង្រីកក្រុមការងារក្នុងប្រទេសនិងក្រៅប្រទេសជាច្រើនទៀត ដូចជា កម្ពុជា ឡាវ វៀតណាម​ ម៉ាឡេស៊ី។ល។ ហើយមានទំនុកចិត្តថា យើងពិតជានឹងអាចពង្រីកអាជីវកម្មរបស់យើងជាមួយ  អេហ្វ័រអេស  ទូទាំងពិភពលោក។

"ខ្ញុំ​ជឿ​ថា​អ្នក​រាល់​គ្នា​ដែល​សម្រេច​ចិត្ត​មក  អេហ្វ័រអេស   សម្រាប់ការផ្លាស់ប្តូរដ៏ធំនៅក្នុងជីវិតរបស់អ្នក អាចទទួលបានជោគជ័យផងដែរ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ខ្ញុំ​អាច​ដឹក​នាំ​សមាជិក​ក្រុម​ទាំង​អស់​ទៅ​កាន់​គោល​ដៅ​និង​ក្តី​សុបិន​របស់​ពួក​គេ​យ៉ាង​ប្រាកដ។"

 

បណ្តុំរូបភាពនៃរឿងរ៉ាវជីវិតរបស់ អ្នកធុរកិច្ច អេហ្វ័រអេស

មាគ៌ាជោគជ័យរបស់អ្នកធុរកិច្ច អេហ្វ័រអេស

ខែកក្ដដា 2018

Assistant Vice President

ខែកក្ដដា 2018

Senior Director

ខែកញ្ញា 2017

Director

ខែសីហា 2017

Manager

ខែសីហា 2017

Supervisor

ខែសីហា 2017

Start a Business A4S